លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌ​សីមា​ព្រះវិហារ វត្តពោធិ​សត្វ

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តពោធិសត្វ ដែលស្ថិតក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើរ ាសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីផងដែរ។

លោកជំទាវបានបន្តទៀតថា ៖ បច្ចុប្បន្នកម្ពុជាមាន ការរីកចម្រើនលើ គ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មាន ការរីកចម្រើន ផងដែរ ដោយសារតែការរួមគ្នាកសាងរវាង វិស័យពុទ្ធចក្រ និង អាណាចក្រ ខណៈ ប្រទេសជាតិ មានសុខសន្តិភាព និងស្ថេរភាព នយោបាយ ពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។ សុខសន្តិភាពទាំងនេះជាតម្លៃដែល បានផ្តល់ឲ្យយើងមានឱកាសបញ្ជូនកូនចៅ ទៅរៀនសូត្រ ចាប់ពី មតេយ្យរហូតដល់មហាវិទ្យាល័យ និងមានជីវភាពរស់នៅធូរធា ដោយស្ថិតនៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ហើយការ អភិវឌ្ឍន៏ សេដ្ឋកិច្ចជាតិ ក៏មាន ការរីចម្រើន ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង តភ្ជាប់ជាមួយផ្លូវ ជាតិគ្រប់តំបន់ ស្របតាមយុទ្ធសាស្ត្រ ចតុកោណ ដំណាក់ កាលទី៣របស់រាជរដ្ឋាភិបាល ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព។

លោកជំទាវក៏បានថ្លែងនូវការសរសើរចំពោះពុទ្ធសាសនា ទាំង បុព្វជិត ទាំងគ្រហស្ថ ដែលខិតខំប្រត្តិបត្តិខ្លួនឯងផង ជួយអប់រំ ពុទ្ធបរិស័ទ សមស្របតាមលំអានខ្លឹមសារក្នុងព្រះត្រៃបិដក ដែលជាព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធ។ ទន្ទឹមនេះជនរួមជាតិ ខិតខំសំអាតកាយវាចាជម្រះនូវសេចក្តីសៅហ្មងទាំងឡាយធ្វើដំណើរតាមគន្លងព្រះធម៌ មានសេចក្តីជ្រះថ្លា ប្រមូលផ្តុំកម្លាំងកសាង អរិយធម៌ វប្បធម៌ ប្រជាធិបតេយ្យ តាមគោលការណ៍នីតិរដ្ឋ។