លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បាន​​អញ្ជើញ​រាប់​បាត្រ​នៅ​មុខ​ប្រាសាទ​បន្ទាយឆ្មារ

ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមានការអមដំណើរជាកិត្តិយសដោយ លោកជំទាវ ម៉ៅ មាល័យ កែ គឹមយ៉ាន រួមជាមួយ

លោកជំទាវ ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងប្រជាពលរដ្ឋជិតឆ្ងាយបានមកចូលរួមយ៉ាងច្រើនកុះករបានអញ្ជើញរាប់បាត្រ ព្រះសង្ឃ ៥០០អង្គ ជាកិច្ចបង្ហើយបុណ្យមាឃបូជា ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស ដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ នៅមុខប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ៕