លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បាន​អញ្ជើញ​ចុះ​សំណេះ​សំណាល និង​សាក​សួរ​សុខ​ទុក្ខ​ក្មួយ​កុមារ​កំព្រា នៅ​មជ្ឈមណ្ឌល​កុមារ​កំព្រា​មណ្ឌល​ស្វាយរៀង

រសៀលថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចុះសំណេះសំណាល

និងសាកសួរសុខទុក្ខ និងផ្តល់ថវិកាជូនដល់ក្មួយកុមារកំព្រា នៅមជ្ឈមណ្ឌលកុមារកំព្រាមណ្ឌលស្វាយរៀង។ ពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ហុក កុសុម៉ា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ប្រចាំសហរដ្ឋអាមេរិក លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងអ្នកគ្រូ លោកគ្រូផងដែរ៕