លោកជំទាវ ម៉ែន សំអន អនុញាតឲ្យ ឯកឧត្តមឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

រសៀលថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញាតឲ្យប្រតិភូនៃសាធារណរដ្ឋសង្គមនិយម

វៀតណាមដឹកនាំដោយ ឯកឧត្តម វូ ក្វាងមិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបការសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។