លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អ​ធិបតី​ក្នុង​ពិធី​ក្រុង​ពាលី បញ្ចុះ​បឋម​សិលា​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​អគារ​រដ្ឋបាល​នៅទីស្តីការ​ក្រសួង

នារសៀលថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះ

បឋមសិលាបើកការដ្ឋានការសាងសង់អគាររដ្ឋបាលបន្ថែមកម្ពស់ ៦ជាន់ របស់ក្រសួង នៅរាជធានីភ្នំពេញ។

អគារការិយាល័យរដ្ឋបាលនេះធ្វើអំពីបេតុងអារមេ មានជាន់ផ្ទាល់ដី ជាន់ទី១ ដល់ជាន់ទី៦ និងដំបូលប្រក់ក្បឿង ដែលទទួលបានការសាងសង់ពីក្រុមហ៊ុនសំណង់ លីឈួង ដែលមានរយៈពេល ១៨ខែ ។ ការសាងសង់អគារនេះដោយសារតែការកើនឡើងនៃមន្ត្រីរាជការ និងដើម្បីបំពេញបំពេញបន្ថែមអំពីតម្រូវការជូនមន្ត្រីរាជការក្នុងការបម្រើការងារជូនក្រសួងឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។