លោកជំទាវ ម៉ែន សំអន បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា តាត់ ឡឹង

ព្រឹកថ្ងៃសុក្រ ទី១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ០២ ខែមីនា ឆ្នាំ២០១៨ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង គោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា តាត់ ឡឹង ដែលត្រូវជាម្តាយ

បង្កើតរបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស ។ មហាឧបាសិកាបានទទួលមរណភាកាលពីវេលាម៉ោង ១៤ៈ៤៥នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ ។ ពិធីបុណ្យត្រូវបានរៀបចំឡើងនៅគេហដ្ឋានរបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក្នុងឃុំ ព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកជំទាវក៏បានឧទ្ទិសបួងសួងជូនដល់វិញ្ញាណក្ខន្ធរបស់ មហាឧបាសិកា តាត់ ឡឹង ឆាប់បានទៅសោយ សុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕