លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ឱកាស​មីទ្ទិញ​អបអរសាទរ​ ទិវា​អន្តរជាតិ​នារី ៨មីនា នៅ​ខេត្តពោធិ៍សាត់

ថ្ងៃច័ន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា -ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងឱកាសមិទ្ទិញ អបអរសាទរ ទិវាអន្តរជាតិ នារី ៨មីនា ខួបលើកទី១០៧ ឆ្នាំ២០១៨ នៅខេត្តពោធិ៍សាត់។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវ បានថ្លែងថា ៖ព្រះរាជាណាចក្រកម្ពុជា យើងក៏បានជ្រើសរើសយកប្រធានបទ “ស្រ្តីរួមគ្នាថែរក្សា សន្តិភាព ដើម្បីអភិវឌ្ឍជាតិ” ជាប្រធានបទមួយ ដែតតលមានអត្ថន័យ យ៉ាងជ្រាលជ្រៅសំរាប់យើទាំងអស់គ្នា ដើម្បីរួមចំណែកធ្វើឱ្យមាន សន្តិភាព សន្តិសុខ និងវឌ្ឍនភាព យូរអង្វែងរបស់សង្គមជាតិ។

លោកជំទាវបានបន្តទៀតថា ទិវាអន្តរជាតិនារី ៨មីនាជាថ្ងៃដែលសកល លោករំលឹក អំពីវិរៈភាព នៃការតស៊ូរបស់នារីនៅទូទាំងសកលលោក ដើម្បីទាមទារឱ្យមាន ការលើកកម្ពស់ ស្ថានភាព ជីវភាព សិទ្ធិសេរីភាព ឋានៈ តួនាទី របស់ស្រ្តីនៅក្នុងសង្គម។

លោកជំទាវក៏បានអំពាវនាវដល់ ឲ្យសមាជិក សមាជិការរបស់ ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ សូមពង្រឹង សាមគ្គីភាព ប្រឹងប្រែងលើកកម្ពស់សីលធម៌ស្អាតស្អំ និងវប្បធម៌អ ហិង្សាក្នុងគ្រួសា រតាមរយៈការអប់រំទូន្មានប្រៀនប្រដៅកូនចៅ សាច់ញាតិឱ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ជៀសឆ្ងាយពី គ្រឿងញៀន គ្រឿងស្រវឹងការប្រើអពើហិង្សា ដោយត្រូវប្រកាន់យក នូវសីលធម៌ សុជីវធម៌ និងរួមចំណែករក្សាការពារសន្តិភាព សណ្តាប់ធ្នាប់ ល្អដើម្បីរស់នៅក្នុងសង្គមមួយប្រកបដោយភាពថ្លៃថ្នូរ សម្បូរសប្បាយ និងសុខដុមរមនា ជារៀងរហូត។