លោកជំទាវ ម៉ែន សំអន អនុញ្ញាតឲ្យ លោកជំទាវ ទេព រង្ស៊ី និង​គណៈប្រតិភូ​នារី​របស់​ក្រសួង​ព័ត៌មាន ចូលជួប​សម្តែង​ការគួរសម ពិភាក្សា​ការងារ​

ព្រឹក ថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.២.៥៦១ ត្រូវនឹង ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតិឲ្យលោកជំទាវ ទេព រង្ស៊ី

ភរិយារបស់ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគណៈប្រតិភូនារីរបស់ក្រសួងព័ត៌មាន ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងជូនពរលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក្នុងឱកាសទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ។