លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ក្រុមហ៊ុន អ៊ិនថាផេណេតវើក តិចណូឡូជី

រសៀលថ្ងៃព្រហស្បត្តិ៍ ទី៧រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃ០៨ ខែមីនា ឆ្នាំ២០១៨ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី

បួងសួងសុំសេចក្ដីសុខ សេចក្តីចម្រើន ពីម្ចាស់ទឹកម្ចាស់ដី ព្រះម៉ែគង្គារនៅក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី ៤ ដែលរៀបចំឡើងនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។

ពិធីបុណ្យទន្លេលើកទី ៤ នេះ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ៩-១១ ខែមីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ ទន្លេនៃសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍ ។ គោលបំណងនៃការប្រារព្ធបុណ្យទន្លេនេះ គឺដើម្បីជម្រុញលើកតម្លៃ និងផ្សព្វផ្សាយពី សក្តានុពលទេសចរណ៍នានាតាមដងទន្លេមេគង្គ ក៏ដូចជា ការលើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តទាំងនោះឲ្យចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ទេចរណ៍សហគមន៍ផងដែរ ។