លោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី សម្ភោធក្លោងទ្វារមជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក សំពៅត្រៃយល្ខណ៍

រសៀល ថ្ងៃអង្គារ ០៤ កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៨ លោកជំទាវ ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី

សម្ភោធក្លោងទ្វារមជ្ឈមណ្ឌល សាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក សំពៅត្រៃយល្ខណ៍ ស្ថិតនៅភូមិកាល់មេឃ ឃុំត្បួងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ ។