លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ របស់​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា​-ព្រឹទ្ធសភា និង​អធិការកិច្ច

រសៀលថ្ងៃអង្គារ ១០រោច ខែចែត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ លោកជំទាវឧបនាយករដ្ឋមន្ត្រីម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផល

ការងារ ឆ្នាំ២០១៧ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០១៨ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅសណ្ឋាគារសុខាភ្នំពេញ។
នៅក្នុងឱកាសបិទសន្និបាតនោះដែរ លោកជំទាវឧបនាយករដ្ឋមន្ត្រីម៉ែន សំអន មានប្រសាសន៍បញ្ជាក់ថា នៅកម្ពុជា វិស័យអធិការកិច្ចត្រូវបានគ្រប់គ្រងដោយស្ថាប័នរដ្ឋដែលមានលក្ខណៈនិងរចនាសម្ព័ន្ធខុសៗគ្នាទៅតាមរដ្ឋាភិបាល ក្នុង សម័យកាលនីមួយៗ។ លោកជំទាបន្តទៀតថា ការងារអធិការកិច្ចជាការងារដែលលំបាកស្មុគ្រស្មាញ មានភាពរសើបនិងភាពចម្រូងចម្រាស់ដែលទាមទារឲ្យថ្នាក់ដឹកនាំនិងមន្ត្រីរាជ ការ ក្រសួងត្រូវមានសមត្ថភាព និងជំនាញច្បាស់លាស់ក្នុងបច្ចេកទេសអធិការកិច្ចនិងសមត្ថភាពច្បាប់ព្រមទាំងមានសីលធម៌ស្អាតស្អំ។
ជាក់ស្តែងក្នុងការងារអធិការកិច្ច ក្រសួងកំ ពុងជួបប្រទះការប្រឈមជាច្រើនដូចជា នៅតាមស្ថាប័នរដ្ឋមួយចំនួនមិនទាន់ ឲ្យ តម្លៃអធិការកិច្ចនិងមិនចង់សហការ និងមានក្រសួងនិងស្ថាប័នរដ្ឋមួយចំនួនមានភារកិច្ចស្រដៀងគ្នា ឬជាន់គ្នាដូចជា៖ គណៈកម្មាធិការដោះស្រាយទំនាស់ដីធ្លី អង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរសវនកម្មជាតិនិងក្រសួង ស្ថាប័នរដ្ឋ មួយ ចំនួបទៀត។ ម្យ៉ាងទៀតការអនុវត្តក្រម សីលធម៌ របស់ក្រុមការងារចុះធ្វើបេសក កម្មអធិការកិច្ចក៏នៅមានការខ្វះខាត និងជួបបញ្ហាខ្វះខាត។

លោកជំទាវឧបនាយករដ្ឋមន្ត្រីម៉ែន សំអន មានប្រសាសន៏ ទៀតថា;ក្រសួងបានចុះធ្វើអធិការកិច្ចនិងអង្កេតស្រាវជ្រាវដើម្បី
ទប់ស្កាត់ការរំលោភដោយអំណាច និងរួមចំណែកប្រឆាំងអំពើ ពុករលួយ។ជាមួយគ្នានោះដែរក្រសួងបានធ្វើការ អង្កេតស្រាវជ្រាវ នៅតាមក្រសួងស្ថាប័ន អង្គភាពជាតិ និងនៅថ្នាក់ក្រោមជាតិ នឹងបានរកឃើញចំនុចខ្វះខាតនិងភាពអសកម្ម មួយចំនួននិង បានរាយការណ៏ ជាប្រចាំជូនប្រមុខរាជរដ្ឋាភិបាលនិងបាន ធ្វើសេចក្តីណែនាំជាលិខិតបទដ្ឋានគតិ យុត្តិ ជាច្រើនជូនដល់ បណ្តាក្រសួង ស្ថាប័ន ដែលមានបញ្ហាឲ្យកែលម្អរនូវរាល់ ចំនុចខ្វះខាតទាំងឡាយ។ការងារអង្កេតករណី បណ្តឹងពាក់ព័ន្ធ ទំនាស់ដីធ្លី ការសម្របសម្រួលបញ្ចប់ ទំនាស់រ៉ាំរ៉ៃ បានជាច្រើន ករណី ការងារតាមដានការអនុវត្តច្បាប់ ការកែលម្អរចំនុចខុស ខ្វះខាត ក្រសួង ស្ថាប័ន អង្គភាពសាធារណៈ លើកិច្ចការរដ្ឋបាល ការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីលើកកម្ពស់ អភិ បាលកិច្ចល្អ ជម្រុញប្រសិទ្ធភាព ផលិត ភាពនុងគុណភាពសេវាសាធារណៈដើម្បី បំរើប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរ។

លោកជំទាវឧបនាយក រដ្ឋមន្ត្រីម៉ែន សំអន មានប្រសាសន៍ បញ្ជាក់ទៀតថា៖រាជរដ្ឋាភិ បាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញ នូវយុទ្ធសាស្ត្រនិងគោលនយោ បាយ តាមវិស័យជាច្រើន ជាពិសេសផែន ការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឆ្នាំ ២០១៤ -២០១៨ ក្នុងគោលបំណងដឹកនាំប្រទេស ជាតិឆ្ពោះទៅកាន់ វឌ្ឍនភាព និងប្រជាជន មានសុភមង្គលនិងជីវភាពធូរធា ដើម្បី សម្រេច បាននូវគោលដៅនេះនិងចូលរួម ចំណែកក្នុងការ លើកកំពស់ អភិបាលកិច្ចល្អ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព៕