លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ សណ្ឋាគារ និង​កាស៊ីណូ ហ្គោបូ អ៊ីស្ត អ៊ីនធ័រធេនមិន

ព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសាឆ្នាំ២០១៨ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួង ទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជា ក្នុងពិធីសម្ពោធ

សណ្ឋាគារ និងកាស៊ីណូ ហ្គោបូ អ៊ីស្ត អ៊ីនធ័រធេនមិន (Gobo East Enternainment Hotel & Casino) ស្ថិតនៅ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។

លោកជំទាវបានមានប្រសាសន៍ថា ការដាក់សម្ពោធ សណ្ឋាគារ និងកាស៊ីណូ របស់ ក្រុមហ៊ុន ហ្គោបូ អ៊ីស្ត អ៊ីនធ័រធេនមិន នូវអាគារ ដ៏ល្អប្រណិត កំពស់ ៥ ជាន់ ដែលមាន ១២៣បន្ទប់ ដែលចំណាយទឹកប្រាស់អស់ប្រមាណជាង ១៣លានដុល្លារ សហរដ្ឋអាមេរិក ដែលជាទុនវិនិយោគមកប្រទេសមីយ៉ាន់ម៉ា និងបានបំពាក់ដោយគ្រឿងសង្ហារឹម និងឧបករណ៍ទំនើបៗ នាពេលនេះ ពិតជាសមិទ្ធផលថ្មីមួយទៀត របស់ខេត្តព្រះសីហនុ ដែល ជាខេត្ដភាគនីរតី នៃប្រទេសកម្ពុជា មានសក្តានុពល ផ្នែកឧស្សាហកម្ម ទេសចរណ៍។ នេះក៏ការឆ្លុះបញ្ចាំង នូវការលូតលាស់ទៅមុខឥត ឈប់ឈរ នៃការវិនិយោគបរទេស និងវិស័យឯកជននៅកម្ពុជា ដែលបានទាក់ទាញ បាននូវកម្លាំងពលកម្មជាង៦០០នាក់ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្រ្ដ ចតុកោណដំណាក់កាលទី៣ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព នៅកម្ពុជា បានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍន៍ និងបាន បង្កលក្ខណៈងាយស្រួល និងជម្រុញវិស័យឯកជន ឲ្យលូតលាស់ ដើម្បីរួម ចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។