លោកជំទាវ ម៉ែន សំអន រៀបចំ​ពិធី​សូត្រ​មន្ត​ចម្រើន​ព្រះបរិត្ត បណ្តេញ​ឧបទ្រព​ពី​ឆ្នាំចាស់ ប្រោះ​ព្រំ​លើក​រាសី​សម្រាប់​ឆ្នាំ​ថ្មី

ព្រឹកថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៨ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង

បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត បណ្តេញឧបទ្រពពីឆ្នាំចាស់ ប្រោះព្រំលើករាសី នាំសិរីសួស្តីជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱកាសផ្លាស់ចូលឆ្នាំថ្មី ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។
ជាទីបញ្ចប់ក៏មានរបាំត្រុដ្ឋរាំដើម្បីដេញនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ចេញផងដែរ។

សង្ក្រាន្តឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក នឹងចូលមកដល់នៅថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ពុទ្ធសករាជ ២៥៦២ មហាសករាជ ១៩៤០ ចុល្លសករាជ ១៣៨០ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០១៨ វេលាម៉ោង ៩៖១២នាទី។

១. ទេវតាឆ្នាំថ្មីព្រះនាម «មហោធរៈទេវី» ជាបុត្រីទី៧នៃកបិលមហាព្រហ្ម
២. ទ្រង់គ្រឿងលម្អ និងផ្កាឈើ
៣. អម្ពរពណ៌ខៀវ សៀតផ្កាត្រកៀត
៤. ភក្សហារសាច់ទ្រាយ (សោយសាច់ឈ្លូស)
៥. សាស្រ្ដាវុធ ព្រហស្ថស្ដាំកាន់កងចក្រ ព្រហស្ថឆ្វេងកាន់ត្រីសូល៍
៦. ពាហណៈ ស្ដេចឈរបើកព្រះនេត្រលើខ្នងមយូរា (ស្ដេចក្ងោក)៕