លោកជំទាវ ម៉ែន សំអន អនុញ្ញាតឲ្យឯកឧត្តម ប៉ាន់យ៉ារ៉ាក់ ភូនធប់ (Panyarak PoonThup) ចូលជួបសម្តែងការគួសម

លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឲ្យគណៈប្រតិភូដឹកនាំ ឯកឧត្តម ប៉ាន់យ៉ារ៉ាក់ ភូនធប់ (Panyarak PoonThup) ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ

ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម នៅទីស្តីការក្រសួង នារសៀលថ្ងៃច័ន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨។

ថ្លែងក្នុងឱកាសនោះផងដែរលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបេសកកម្មរបស់ ឯកឧត្តម នៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលនេះ ។

លោកជំទាវក៏បានលើកឡើងថា ប្រទេសទាំងពីរមានទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អជាមួយគ្នា ក្នុងការផ្លាស់ប្តូរទំហំពាណិជ្ជកម្ម បានបង្កើនបន្ថែមទៀត រវាងប្រទេសទាំងពីរ និងទេសចរណ៍ថៃមានចំនួនច្រើនមកកម្ពុជា ។ លោកជំទាវបានលើកឡើង អំពីព្រឹត្តិការណ៍សម្រាប់ការត្រៀមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ស្តីពីជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ មាន២០គណបក្សចូលរួមប្រកួតប្រជែង ដោយឡែកគណបក្សប្រជាជនកម្ពុជាមានលេខរៀងទី២០ ដែលជាគណបក្សជាស្នូលសំខាន់ លើអភិវឌ្ឍន៍ប្រទេសជាតិ មានកំណើនសេដ្ឋកិច្ចខ្ពស់៕