លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតីដឹកនាំ​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​ក្រសួង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៅទីស្តីការក្រសួង នារសៀលថ្ងៃច័ន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៨ ។