លោកជំទាវ ម៉ែន សំអន នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃ នៅវត្តព្រះអង្គធំ ភ្នំគូលែន

នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ ឧកញ៉ា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ និងប្រជាពលរដ្ឋ បាននាំយកទៀនព្រះវស្សាទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តព្រះអង្គធំ ភ្នំគូលែន ខេត្តសៀមរាប។

លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​ទេសចរណ៍​ នៅ​សណ្ឋាគាររេស៊ីដង់សុខាភ្នំពេញ

រសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារទេសចរណ៍ ឆ្នាំ២០១៥ ឆមាសទី១

លោកជំទាវ ម៉ែន សំអន អញ្ជើញចុះ​ត្រួតពិនិត្យ​​ការងារ​ជួសជុល​​អគារ​ទីស្តីការ​ក្រសួង

នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចុះត្រួតពិនិត្យ មើលការងារជួសជុល និងកែលម្អសំណង់របស់ទីស្តីការក្រសួង។

លោកជំទាវ ម៉ែន សំអន អនុញ្ញាត​ឱ្យ​ប្រតិភូ​ក្រុមហ៊ុន​ជប៉ុន​ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​

នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឲ្យ លោក សាតូ (Mr.SATO) ប្រធានក្រុមហ៊ុន NTT និងលោក ស៊ូគី ម៉ូតូ(Mr.SUGIMOTO) នាយកក្រុមហ៊ុន

លោកជំទាវ ម៉ែន សំអន ប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃចំនួន ៤០វត្ត នៅខេត្តស្វាយរៀង

ព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច  រួមជាមួយ ឯកឧត្តម លោកជំទាវ ឧកញ៉ា មន្រ្តីរាជការជុំវិញខេត្តស្វាយរៀង បានវេរ និងប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃដែលគង់ចាំ ព្រះវស្សា ចំនួន ៤០វត្ត ដែលរៀបចំនៅវត្តជម្ពូរព្រឹក្សា ស្ថិតនៅក្នុងសង្កាត់សង្ឃ័រ