លោកជំទាវ ម៉ែន សំអន ជំរុញ​ឲ្យ​ក្រុមការងារ ​ចុះ​មូលដ្ឋាន​យកចិត្តទុកដាក់​ជាមួយ​ប្រជាពលរដ្ឋ​តាមរយៈធ្វើ​វេទិកា​សាធារណៈ

លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាល ចុះជួយខេត្តស្វាយរៀង មានប្រសាសន៍ថា ដើម្បីពង្រឹងការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងសម្រេចឲ្យបានជោគជ័យយើងត្រូវប្រឹងប្រែងរួមគ្នាបំពេញកិច្ច ការសំខាន់ៗមួយចំនួន ដូចខាងក្រោម ត្រូវពង្រឹងសមត្ថភាពរៀនសូត្រស្រាវជ្រាវឲ្យយល់ ច្បាស់ពីគោលនយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ សភាពការណ៍សេដ្ឋកិច្ច នយោបាយនិងការរីកចម្រើននានារបស់រាជរដ្ឋាភិបាល ដើម្បីជាមូលដ្ឋានក្នុងការពន្យល់បកស្រាយចម្ងល់នានារបស់ប្រជាពលរដ្ឋ ។

ចិន និងកម្ពុជាមានកិច្ចសហប្រតិបត្តិការ ដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ

នាព្រឹកថ្ងៃទី ១០ ខែ កុម្ភៈ នេះ នៅទីស្តីការក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធ សភា និងអធិការកិច្ចជួបពិភាក្សាជាមួយ ឯកឧត្តម ហ្ស័រ ជីន រដ្ឋមន្ត្រីផ្នែក ឃោសនា កានៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនខេត្តយូណាន។

កិច្ចប្រជុំដោះស្រាយករណីដីទំនាស់ នៅខេត្តសៀមរាប

កិច្ចប្រជុំដោះស្រាយករណីដីទំនាស់ នៅខេត្តសៀមរាប បានប្រព្រឹត្តទៅក្រោមអធិបភាព លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ នៅសាលប្រជុំទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។

លោក​ជំទាវ​ម៉ែន សំអន ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​មន្ទីរពេទ្យ​បង្អែក​រមាសហែក​ជា​អំណោយ​របស់​អង្គការ​អន្តរជាតិ​អាល្លឺម៉ង់

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់អគារមន្ទីរពេទ្យបង្អែករមាសហែកផ្នែកសម្ភព១ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់អង្គការភូមិសន្តិភាពអន្តរជាតិអាល្លឺម៉ង់ សម្រាប់បម្រើវិស័យសុខាភិបាលជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្រ ដោយបាន ចំណាយថវិកាអស់ប្រមាណជាង១០ម៉ឺនដុល្លារអាមេរិកកាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។

ពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ៩គ្រួសារ

នារសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥ នៅសាលាក្រុងបាវិត មានរៀបចំពិធីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ៩គ្រួសារ បញ្ចប់ជម្លោះ ១៧ឆ្នាំ នៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ក្រោមអធិបតីភាព លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ៕

អត្ថបទ​ផ្សេងៗ​ទៀត...