កិច្ចប្រជុំពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារលើវិស័យអធិការកិច្ចរវាងស្ថាប័ន នៃ​ប្រទេស​កម្ពុជា​ ឡាវ​

នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឱ្យគណៈប្រតិភូឡាវ ដឹកនាំដោយ ឯកឧត្តម Khamsouk BOUNYAVONG អនុប្រធានអាជ្ញាធរប្រឆាំងអំពើពុករលួយ និងអធិការកិច្ចរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតឡាវ ចូលជួបពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ការងារនៅទីស្តីការក្រសួង ។

លោកជំទាវ ឧបនាយករដ្ឋមន្ត្រី បានដឹកនាំ​កិច្ច​ប្រជុំ​ប្រចាំ​ខែ​ជា​មួយ​ថ្នាក់​ដឹកនាំ​ក្រសួង​​​

នារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំប្រចាំខែជាមួយ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ នៅសាលប្រជុំនាទីស្តីការក្រសួង ។

លោកជំទាវ ម៉ែន សំអន បាន​រៀបចំពិធីបង្សុកូល នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួលស្លែង

នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានរៀបចំពិធីបង្សុកូល ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ នៅ សម័យខ្មែរក្រហម នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ។

លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញ​​ចុះសាកសួរ​សុខទុក្ខ​កុមារ​កំព្រា​ នៅ​មណ្ឌល​កុមារ​កំព្រា​ ខេត្ត​ស្វាយរៀង

នាឱកាសបុណ្យភ្ជុំបិណ្ឌកាន់បិណ្ឌឆ្នាំនេះលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤បានអញ្ជើញចុះសាកសួរសុខទុក្ខកុមារកំព្រានៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង និងមណ្ឌលកុមារកំព្រាអង្គការ Aspeca ។

ពិព័រណ៍ពាណិជ្ជកម្ម គ្រឿង អលង្ការ និងត្បូងថ្មលើកទី៦ ជាព្រឹត្តិការណ៍ប្រចំាឆ្នាំ អន្តរជាតិ សំខាន់បំផុត នៅកម្ពុជា

នេះជាលើកទី៦ហើយ ដែលក្រសួងពាណិជ្ជកម្ម បានរៀបចំពិព័រណ៍ពាណិជ្ជកម្ម គ្រឿងអលង្ការ និងត្បូងថ្ម មានតម្លៃកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ កោះពេជ្រ ចាប់ពីថ្ងៃ ទី១២ ដល់១៥ ខែមិថុនា ឆ្នាំ ២០១៤ នេះតទៅ។

អត្ថបទ​ផ្សេងៗ​ទៀត...