លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​សមិទ្ធិផល​នៅ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ត្រាវ​កុដិ

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនៅតំបន់ រមណីយដ្ឋានទេសចរណ៍ធម្មជាតិត្រាវកុដិ រួមមាន ប្រាសាទព្រះវិសណ្ណុ ព្រះម៉ែលក្ស្មី និងព្រះម៉ែមហាទេវី អាងទឹក ដែលស្ថិតនៅភូមិក្រពើ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង

លោកជំទាវ ម៉ែន សំអន ផ្តល់​អនុសាសន៍ ៤ចំនុច សម្រាប់​ទិសដៅ​អនុវត្ត​បន្ត របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារ និងការរៀបចំវេទិការសាធារណៈប្រចាំឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តឆ្នាំ២០១៧ របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តស្វាយរៀង

សារលិខិតជូនពរ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា

សារលិខិតជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា ក្នុងឱកាសដ៏មហាមង្គលវិសេសវិសាលគម្រប់ជន្មាយុ ៧២ ឈានចូល ៧៣ឆ្នាំ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧

លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​សមិទ្ធិផល​នានា​ក្នុង​វត្ត​ឈូកមាស

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនានាក្នុងវត្ត ឈូកមាស ឃុំស្វាយយា ស្ថិតក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ ។

ពិធី​បិទសន្និបាត​បូក​សរុប​ការងារ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ

លោកជំទាវឧបនាយករដ្ឋមន្ត្រីម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០១៦ ទិសដៅការងារឆ្នាំ២០១៧