សារលិខិត​គោរព​ជូនពរ សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហាជ័យមង្គលដ៏ឧត្តុងឧត្តមគម្រប់ជន្មាយុ ៦៥ឆ្នាំ ឈានចូល ៦៦ឆ្នាំ របស់សម្តេចតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នេះ ។

លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ឱកាស​បិទពិធី​សូត្រ​គម្ពីរ​អាល់គួរ​អាន​ថ្នាក់​ជាតិ លើក​ទី២៦

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៍ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងឱកាសបិទពិធីសូត្រគម្ពីរ អាល់គួរអានថ្នាក់ជាតិ លើកទី២៦ នៅម៉ាស្ជិទអាល់មូបារ៉ាក់

លោកជំទាវ ម៉ែន សំអន ស្នើ​ឲ្យ​មន្ត្រីរាជការ​ត្រូវ​ធ្វើ​តែ​អំពើល្អ និង​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅមូលដ្ឋាន​ឲ្យ​បាន​កាន់​តែ​ប្រសើរ

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ បានជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសមាគមនារី កម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ។

លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលីសាង​សង់ ទីស្នាក់ការ​កណ្ដាល សមាគមន៍​ខ្មែរ-ចិន

លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោក Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់ទីស្នាក់ការកណ្ដាលរបស់សមាគមន៍ខ្មែរ-ចិន

លោកជំទាវ ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បុណ្យ​ស្រោចស្រព ព្រះសុគន្ធវារិ នៅ​វត្តនាគវន្ត

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យស្រោចស្រពព្រះសុគន្ធវារិ ប្រគេនព្រះគ្រូនាគស្ថាសុខមោ នី សុវណ្ណមុនីរ៉េត ដែលព្រះអង្គត្រូវបានទទួលព្រះគោរម្យងារជា ព្រះធម្មវិជ្ជា នី សុវណ្ណមុនីរ៉េត ព្រះរាជាគណៈថ្នាក់កិត្តិយស នៅវត្តនាគវន្ត រាជធានីភ្នំពេញ។