លោកជំទាវ​ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អញ្ជើញ​ជា​អធិបតី​ក្នុង​ពីធី​សម្ពោធ​ឆ្លង​កុដិថ្មី និង​ដងទង់​១គូរ នៅ​វត្តពោធិរាជ ខេត្ត​ស្វាយរៀង

ស្វាយរៀង៖ ព្រឹកថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពីធីសម្ពោធឆ្លងកុដិថ្មី និងដងទង់១គូរ នៅវត្តពោធិរាជ ដែលស្ថិតនៅ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​ឡាវ​ចូល​ជួប​សម្តែង​ការគួរ​សម​

ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានអនុញ្ញាតឲ្យគណៈប្រតិភូឡាវ ដែលដឹកនាំលោកបណ្ឌិត ស៊ូកកុងសេង សៃង៉ាឡឺត (SOUKKONGSENG SAIGNALEUTH) ប្រធានបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមឡាវ រួមជាមួយសមាជិក សមាជិការប្រតិភូបានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​នូវ​អគារ​មន្ទីរពេទ្យ​សូរិយា

រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារមន្ទីរពេទ្យ សូរិយា ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកជំទាវ ម៉ែន សំអន អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​សាខា​ធនាគារ BIDV ប្រចាំ​នៅ​ទីក្រុង​យាំងហ្គោន

ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុង កម្មវិធីសម្ពោធសាខាធនាគារ BIDV ប្រចាំនៅទីក្រុងយាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា

លោកជំទាវ ម៉ែន សំអន ដឹកនាំ​គណៈប្រតិភូ​ចូលរួម​​វេទិកាតភ្ជាប់​លំហ​ទេសចរណ៍

នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូ ដើម្បីចូលរួមក្នុងវេទិកាតភ្ជាប់លំហទេសចរណ៍ ប្រទេសបួន គោលដៅទេសចរណ៍តែមួយ