កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​វឌ្ឍនភាព​ការងារ​របស់​គណៈកម្មការ​រៀបចំ​សន្និបាត

ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈកម្មការរៀបចំសន្និបាត បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់អនុគណៈកម្មការទាំង ក្រោមអធិបតីភាព ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ដើម្បីត្រៀមលក្ខណៈរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៧ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ។

កិច្ចប្រជុំពិនិត្យវាយតម្លៃការដំឡើងថ្នាក់ ឋានន្តរស័ក្តិ ឆ្នាំ២០១៧

នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ និងជាប្រធាន គណៈកម្មការដំឡើងថ្នាក់ ឋានន្តរស័ក្តិ បានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃមន្ត្រីរាជការស្នើសុំ ដំឡើងថ្នាក់ ឋានន្តរស័ក្តិប្រចាំឆ្នាំ២០១៧ នៅសាលប្រជុំទីស្តីការក្រសួង ។

លោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិការ ដឹកនាំ​កិច្ច​ប្រជុំ​អនុគណៈកម្មការ​​ពិធីការ​

ទីស្តីការក្រសួង៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ លោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការពិធីការរៀបចំសន្និបាតក្រសួង បានដឹកនាំកិច្ចប្រជុំបែងចែក ភារកិច្ច និងការទទួលខុសត្រូវ ជូនដល់សមាជិក សមាជិកា ដើម្បីត្រៀមរៀបចំសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ ខាងមុខ។

កិច្ច​ប្រជុំ​ណែនាំ​អំពី​នីតិវិធី និង​របៀប​របប​ការងារ​ជូន​ដល់​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី

ទីស្តីការក្រសួង៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នាយកដ្ឋានបុគ្គលិក និងធនធានមនុស្ស បានរៀបចំកិច្ចប្រជុំណែនាំអំពីនីតិវិធី និងរបៀបរបបការងារជូនដល់ មន្ត្រីរាជការក្របខ័ណ្ឌថ្មី ចំនួន ៦០រូប ក្រោមអធិបតីភាព ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

កិច្ចប្រជុំត្រួួតពិនិត្យវឌ្ឍនភាពការងារចងក្រងជីវប្រវត្តិក្រសួង

នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ បានដឹកនាំ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារចងក្រងជីវប្រវត្តិក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅសាលប្រជុំទីស្តីការក្រសួង។

អត្ថបទ​ផ្សេងៗ​ទៀត...