កិច្ចប្រជុំ​ស្តីពី​ផែនការ​យុទ្ធសាស្ត្រ​​ថវិកា ​​​ឆ្នាំ​២០១៥​​ របស់​​ក្រសួង​​ទំនាក់​ទំនង​ជាមួយ​​រដ្ឋសភា​-​ព្រឹទ្ធសភា​ និង​អធិការកិច្ច

នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង ០៨:៣០ ព្រឹក ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំក្រុមការងាររៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០១៥ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅទីស្តីការក្រសួង ។