កិច្ច​​ប្រជុំ​​អន្តរ​​ក្រសួង​​​ដើម្បី​​បន្ត​​ពិភាក្សា​​លើ​​សេចក្តីព្រាង​ ស្តីពី​​ការ​រៀបចំ​ និង​​ការ​ប្រព្រឹត្ត​ទៅ​​ របស់​​ក្រសួង​​ទំនាក់​​ទំនង​​ជាមួយ​​រដ្ឋសភា​​-ព្រឹទ្ធសភា​ និង​អធិការកិច្ច

កិច្ចប្រជុំអន្តរក្រសួងរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី១៨ និង ១៩ ខែកញ្ញា ឆ្នាំ២០១៤ បានប្រព្រឹត្តទៅក្រោមអធិបតិភាព លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការ នៅសាលប្រជុំទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។

កិច្ចប្រជុំមានគោលបំណងដើម្បីបន្តពិភាក្សាលើសេចក្តីព្រាង ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីឱ្យការអនុវត្តការងារទទួលបានប្រសិទ្ធភាពស្របទៅតាមតួនាទីភារកិច្ច និងការអនុវត្តការងារទទួលបានជោគជ័យ ៕