ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច ខេត្តកំពង់ចាម

នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តកំពង់ចាមមានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឺទ្ធសភា និងអធិការកិច្ចខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។

អង្គពិធីបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីមន្ទីរ អង្គភាព អាជ្ញាធរដែនដី និងមន្ត្រីរាជការនៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។