លោកជំទាវ សុខ វិឡាយ ស្នើ​ដល់​សហគមន៍​អឺរ៉ុប​ផ្តល់​ជំនួយ​បច្ចេកទេស​ក្នុង​ការរៀបចំ​សេចក្តីព្រាង​ច្បាប់​អធិការកិច្ច

នារសៀលថ្ងៃទី១៤កើត ខែបុស្ស ឆ្នាំមមែ សប្តស័ក ព.ស.២៥៥៩ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់ អធិការកិច្ច បានអនុញ្ញាតឲ្យ ឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប

ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ ដើម្បីពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌដៃគូអភិវឌ្ឍន៍ ក្នុងការផ្តល់ជំនួយបច្ចេកទេស នៃកិច្ចដំណើរការរៀបចំសេចក្តីព្រាងច្បាប់អធិការកិច្ច នៅទីស្តីការក្រសួង៕