កិច្ច​ប្រជុំ​ណែនាំ​អំពី​នីតិវិធី និង​របៀប​របប​ការងារ​ជូន​ដល់​មន្ត្រី​ក្របខ័ណ្ឌ​ថ្មី

ទីស្តីការក្រសួង៖ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នាយកដ្ឋានបុគ្គលិក និងធនធានមនុស្ស បានរៀបចំកិច្ចប្រជុំណែនាំអំពីនីតិវិធី និងរបៀបរបបការងារជូនដល់ មន្ត្រីរាជការក្របខ័ណ្ឌថ្មី ចំនួន ៦០រូប ក្រោមអធិបតីភាព ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

ដោយមានវត្តមានចូលរួមពី ឯកឧត្តមអគ្គនាយករដ្ឋបាលកិច្ចការទូទៅ លោកប្រធាននាយកដ្ឋានបុគ្គលិក និងធនធានមនុស្ស និងមន្ត្រីរាជការចំណុះនាយកដ្ឋាន ។