លោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិការ ដឹកនាំ​កិច្ច​ប្រជុំ​អនុគណៈកម្មការ​​ពិធីការ​

ទីស្តីការក្រសួង៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ លោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការពិធីការរៀបចំសន្និបាតក្រសួង បានដឹកនាំកិច្ចប្រជុំបែងចែក ភារកិច្ច និងការទទួលខុសត្រូវ ជូនដល់សមាជិក សមាជិកា ដើម្បីត្រៀមរៀបចំសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ ខាងមុខ។