ឯកឧត្តម ឌុច សុវណ្ណារី ដឹកនាំ​កិច្ច​ប្រជុំ​គណៈកម្មការ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ក្រសួង

ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០១៨ ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំគណៈកម្មការសន្និបាត ដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលអនុវត្តការងារប្រចាំឆ្នាំ២០១៧

និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅសាលប្រជុំទីស្តីការក្រសួង ។