លោកជំទាវ ម៉ែន សំអន បានចាត់តំណាងចូលរួមគោរពវិញ្ញាណក្ខន្ធ លោក Beat Richner

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ បានចាត់តំណាងដែលដឹកនាំដោយ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការ និងគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ និងសម្តែងនូវការសោកស្តាយ រំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត

ចំពោះមរណភាពរបស់ស្ថាបនិក មន្ទីរពេទ្យកុមារគន្ធបុប្ផាកម្ពុជា លោក Beat Richner នៅមន្ទីរពេទ្យគន្ធបុប្ផា។

ឯកឧត្តម ឆេង សារឿន ក៏បានចូលរួមរំលែកមរណៈទុក្ខដ៏សែនមហាក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារ ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យគន្ធបុប្ជា ដែលបានបាត់បង់លោកវេជ្ជបណ្ឌិត Beat Richner ជាទីគោរពស្រលាញ់ជារៀងរហូត។

សូមដួងវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត Beat Richner មេត្តាអញ្ជើញទៅកាន់សុគតិភពកុំបីអាក់ខានឡើយ។