កិច្ច​ប្រជុំ​បូក​សរុប​ការងារ​យុវជន​ប្រចាំ​ឆ្នាំ២០១៦

ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ក្រុមការងារយុវជនក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំកិច្ចប្រជុំស្តីពីការបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០១៦ និងទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០១៧ របស់ក្រុមការងារយុវជនក្រសួង ក្រោមអធិបតីភាព ឯកឧត្តម ហុង ឡុង ប្រធានក្រុមការងារយុវជនក្រសួង

យុវជនត្រូវ​ពង្រឹង​សមត្ថភាព និង​ចូលរួម​សកម្មភាព​សង្គម​ឲ្យ​បាន​ជា​ប្រចាំ

ទីស្តីការក្រសួង៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញ ឆ្នាំ២០១៦ ក្រុមការងារយុវជនក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាស ទី១ ឆ្នាំ២០១៦ និងលើកទិសដៅបន្ត ក្រោមអធិបតីភាព ឯកឧត្តម ហុង ឡុង ប្រធានក្រុម ការងារ យុវជន និងដោយមានការចូលរួមពីយុវជនគ្រប់ នាយកដ្ឋាន អគ្គនាយកដ្ឋាន ចំណុះក្រសួង។

ឯកឧត្ដម អ៊ី ជឿន ដឹកនាំ​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​របស់ នាយកដ្ឋាន​តាមដាន​ការអនុវត្តច្បាប់

ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ នាយកដ្ឋានតាមដានការអនុវត្តច្បាប់ បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាពរបស់ឯកឧត្ដម អ៊ី ជឿន អនុរដ្ឋលេខាធិការ ជួយការងារនាយកដ្ឋានតាមដានការអនុវត្តច្បាប់។

ឯកឧត្តម ស៊ុំ រុំ ដឹកនាំប្រតិភូចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅសាលសាលាខេត្តបន្ទាយមានជ័យ ក្រុមការងារ ផ្សព្វផ្សាយច្បាប់ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ជូនដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ចំនួនជាង ៣០០នាក់ ក្រោមអធិបតីភាព ឯកឧត្ដម ស៊ុំ រុំ

ឯកឧត្ដម ស៊ុំ រុំ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរផ្លូវគោក

នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅកងពលតូចថ្មើរជើងលេខ៥១ ស្ថិតក្នុងភូមិសាស្ត្រ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រុមការងារផ្សព្វផ្សាយច្បាប់ នៃក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក ជូនដល់នាយទាហាន ពលទាហាន មន្រ្តីរាជការ ប្រជាពលរដ្ឋ