ឯកឧត្តម ហួត ហាក់ ដឹកនាំ​​កិច្ច​​ប្រជុំ​​អនុគណៈកម្មការ​ឯកសារ​សន្និបាត​

ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម ហួត ហាក់ អនុរដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការឯកសារ បានដឹកនាំអង្គប្រជុំអនុគណៈកម្មការឯកសារ ដើម្បីត្រួតពិនិត្យលើវឌ្ឍនៈភាពការងារ ក្នុងការរៀបចំ និងចងក្រងឯកសារសម្រាប់ សន្និបាតរបស់ក្រសួងប្រចាំឆ្នាំ២០១៥ និងទិសដៅឆ្នាំ២០១៦៕