ឯកឧត្ដម ស៊ុំ រុំ អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរផ្លូវគោក

នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅកងពលតូចថ្មើរជើងលេខ៥១ ស្ថិតក្នុងភូមិសាស្ត្រ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រុមការងារផ្សព្វផ្សាយច្បាប់ នៃក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក ជូនដល់នាយទាហាន ពលទាហាន មន្រ្តីរាជការ ប្រជាពលរដ្ឋ

លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន ៣០៩ នាក់ ក្នុងនោះស្ត្រី ៧៥នាក់  ក្រោមអធិបតីភាព ឯកឧត្ដម ស៊ុំ រុំ អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកវរសេនីយ៍ឯក  ឌី ឈូក មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៥១ និងដោយមានការចូលរួមពីតំណាងស្នងការខេត្ត ព្រមទាំងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តផងដែរ។