ឯកឧត្តម ស៊ុំ រុំ ដឹកនាំប្រតិភូចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅសាលសាលាខេត្តបន្ទាយមានជ័យ ក្រុមការងារ ផ្សព្វផ្សាយច្បាប់ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ជូនដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ចំនួនជាង ៣០០នាក់ ក្រោមអធិបតីភាព ឯកឧត្ដម ស៊ុំ រុំ

អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកជំទាវ ប៉ុក ណាឌី អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងដោយមានការចូលរួមពីតំណាងស្នងការខេត្ត ព្រមទាំងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត។