ឯកឧត្តម ទូច រិទ្ធី ដឹកនាំវេទិកាសាធារណៈ នៅឃុំជ្រាប់ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ ព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ បានរៀបចំវេទិកាសាធារណៈ

ស្តីពីការផ្តល់សេវាសាធារណៈ នៅឃុំជ្រាប់ ក្រោមអធិបតីភាព ឯកឧត្តម ទូច រិទ្ធី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង ឯកឧត្តម ញឹក បានខេង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ និងមានការចូលរួមជាវាគ្មិន រួមមាន តំណាងស្នងការនគរបាលខេត្ត សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត លោកអធិការនគរបាលស្រុក លោកមេបញ្ជាការរងកងរាជអាវុធហត្ថស្រុក ព្រមទាំងលោកមេឃុំ មេភូមិ អនុប្រធានភូមិ និងប្រជាពលរដ្ឋ សរុបប្រមាណចំនួន ១៤៩ នាក់ស្រី ៧៧នាក់ ។