ឯកឧត្តម ហុង ឡុង ដឹកនាំ​កិច្ច​ប្រជុំ​យុវជន​ក្រសួង​ត្រៀម​ចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​​ នៅខេត្ត​ស្វាយរៀង​

ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម ហុង ឡុង ប្រធានក្រុមយុវជនក្រសួង បានដឹកនាំកិច្ចប្រជុំក្រុមការងារ ស្តីពីការត្រៀមរៀបចំចុះចែកអំណោយជូនប្រជាពលរដ្ឋដែលខ្វះខាតនៅសង្កាត់ស្វាយតឿ ខេត្តស្វាយរៀង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ៕

ឯកឧត្តម ហួត ហាក់ ដឹកនាំ​​កិច្ច​​ប្រជុំ​​អនុគណៈកម្មការ​ឯកសារ​សន្និបាត​

ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម ហួត ហាក់ អនុរដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការឯកសារ បានដឹកនាំអង្គប្រជុំអនុគណៈកម្មការឯកសារ ដើម្បីត្រួតពិនិត្យលើវឌ្ឍនៈភាពការងារ ក្នុងការរៀបចំ និងចងក្រងឯកសារសម្រាប់ សន្និបាតរបស់ក្រសួងប្រចាំឆ្នាំ២០១៥ និងទិសដៅឆ្នាំ២០១៦៕

ឯកឧត្តម ហុង ឡុង ដឹកនាំ​កិច្ចប្រជុំ​ការងារព័ត៌មានវិទ្យាក្រសួង

ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម ហុង ឡុង នាយកខុទ្ទកាល័យក្រសួង និងជាប្រធានក្រុមការងារគ្រប់គ្រង និងអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានប្រចាំក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីកំណត់ និងបែងចែកតួនាទី ភារកិច្ច ជូនដល់សមាជិកក្រុម។

ពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីជលផល នៅស្រុកស្ទឹងហាវ

នៅព្រឹកថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នៅសាលាស្រុកស្ទឹងហាវ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និង អធិការកិច្ចខេត្តព្រះសីហនុ បានសហការជាមួយក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិង អធិការកិច្ច អាជ្ញាធរស្រុកស្ទឹងហាវ ព្រមទាំងខ័ណ្ឌរដ្ឋបាលជលផលកំពង់សោម បានរៀបចំផ្សព្វផ្សាយច្បាប់ស្តីពី ជលផល ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងស្រុកស្ទឹងហាវចំនួន៣០០នាក់ ។

ពិធីផ្សព្វផ្សាយ​ច្បាប់ ​ស្ដីពី​ព្រៃឈើ នៅ​ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ

កាលពី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ធ្វើការផ្សព្វផ្សាយច្បាប់ស្ដីពីព្រៃឈើ នៅស្រុកព្រៃនប់ ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាភូមិ ឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច។