ស្ថិតិ


យោងតាមអនុក្រឹត្យលេខ ៧០ អនក្រ.បក ស្តីពីស្ថិតិផ្លូវការដែលបានចាត់តាំង ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១០ របស់រាជរដ្ឋាភិបាលកម្ពុជា មានគោលបំណងកំណត់ឱ្យក្រសួង ស្ថាប័នរាជរដ្ឋាភិបាល ប្រមូល ចងក្រងស្ថិតិផ្លូវការដែលបានចាត់តាំង ទៅតាមវិស័យរបស់ខ្លួន ។ ក្នុងនោះក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទទួលខុសត្រូវក្នុងការប្រមូល ចងក្រង វិភាគ បោះពុម្ព និងផ្សព្វផ្សាយស្ថិតិដល់សាធារណជននូវស្ថិតិផ្លូវការដែលបានចាត់តាំង តាមវិស័យរបស់ខ្លួនមានដូចជា ៖

•    ស្ថិតិការចុះផ្សព្វផ្សាយច្បាប់ ប្រចាំឆ្នាំ
•    ស្ថិតិការអនុម័តច្បាប់ ប្រចាំឆ្នាំ
•    ស្ថិតិសមាជិករដ្ឋសភា ព្រឺទ្ធសភា ប្រចាំឆ្នាំ
•    ស្ថិតិការចុះធ្វើអធិការកិច្ចនៅតាមក្រសួង ស្ថាប័ន ប្រចាំឆ្នាំ
•    ស្ថិតិទទួល និងដោះស្រាយពាក្យបណ្តឹង ប្រចាំឆ្នាំ ។

ទាញយកទិន្នន័យស្ថិតិផ្លូវការដែលបានចាត់តាំងតាមវិស័យរបស់ក្រសួង ទ.រ.ព.អ តាមបណ្តាឆ្នាំ ដូចខាងក្រោម ៖

 ស្ថិតិឆ្នាំ ១៩៩៩-២០០៩  ស្ថិតិឆ្នាំ ២០១០ ស្ថិតិឆ្នាំ ២០១១  ស្ថិតិឆ្នាំ ២០១២  ស្ថិតិឆ្នាំ ២០១៣
 ស្ថិតិឆ្នាំ ២០១៤