ពិធីផ្សព្វផ្សាយ ស្តីពីការស្វែងយល់ និងយុទ្ធនាការយល់ដឹងពីជំងឺមហារីកមាត់ស្បូន

នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច  នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដោយមានការសហការជាមួយមន្ទីរពេទ្យកាល់ម៉ែត្រ បានរៀបចំកម្មវិធីផ្សព្វផ្សាយ ស្តីពីការស្វែងយល់ និងយុទ្ធនាការយល់ដឹងពីជំងឺមហារីកមាត់ស្បូន ជូនដល់មន្ត្រីរាជការក្រសួង ។ អង្គពិធីប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ សុភ័គ្គ ថាវី រដ្ឋលេខាធិការ និងមានអ្នកចូលរួមប្រមាណ ១០០នាក់ ។

ពិធីបណ្តុះបណ្តាលច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន

នាព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៣ នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានរៀបចំបើកវគ្គបណ្តុះបណ្តាលច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដែលរៀបចំដោយនាយកដ្ឋានអប់រំសិក្សាផ្សព្វផ្សាយច្បាប់ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្តម ឌុច សុវណ្ណារី រដ្ឋលេខាធិការ និងដោយមានការចូលរួមពីសមាជិក សមាជិកា ជាសិក្ខាកាម សរុបចំនួន ៣០ រូប ។

ទីតាំង​របស់​អ្នក៖ Home វគ្គបណ្តុះបណ្តាល និងសិក្ខាសាលា