ឯកឧត្តម​បណ្ឌិត សោម បូរ៉ាន់ បានដឹកនាំក្រុមការងារវិទ្យាស្ថានជាតិអធិការកិច្ច ជួបពិភាក្សាការងារជាមួយលោក ស្រី Meloney C. Lindberg តំណាងប្រចាំប្រទេសនៃអង្គការមូលនិធិអាស៊ី (The Asia Foundation)

រាជធានីភ្នំពេញ: នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ ២០១៩ ឯកឧត្តម​បណ្ឌិត សោម បូរ៉ាន់ បានដឹកនាំក្រុមការងារវិទ្យាស្ថានជាតិអធិការកិច្ច ជួបពិភាក្សាការងារជាមួយលោក ស្រី Meloney C. Lindberg តំណាងប្រចាំប្រទេសនៃអង្គការមូលនិធិអាស៊ី (The Asia Foundation) នៅទីស្តីការក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ដើម្បីស្វែងរកឱកាសកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់ដំណើរការការងារនៃវិទ្យាស្ថានជាតិអធិការកិច្ច។