លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតី ពិធីក្រុងពាលីនិងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន សម្រាប់ព្រឹត្តិការណ៍សង្រ្កាន្តស្វាយរៀង ១៣/០៤/២០១៩19/04/2019 948 ប្រពៃណី-សាសនា, ស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច បានអញ្ជើញជាអធិបតី ពិធីក្រុងពាលី និងបួងសួង សុំសេចក្តីសុខសេចក្តីចម្រើន សម្រាប់ព្រឹត្តិការណ៍ សង្រ្កាន្តស្វាយរៀង នៅក្នុងបរិវេណរង្វង់មូលវិមានឯករាជ្យ ខេត្តស្វាយរៀង រសៀលថ្ងៃសៅរ៍ ៩កើត ខែចេត្រ សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២១០៩។ ក្នុងពិធីនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង រួមជាមួយ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការ និងសហភាពសហព័ន្ធយវជនកម្ពុជា ខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី ឧទិស្ទនិងថ្វាយគ្រឿងសក្ការៈដល់បារមី ម្ចាស់ទឹក ម្ចាស់ដី និងទស្សបារមីសក្តិសិទ្ធក្នុងលោក ដើម្បីជួយឲ្យការរៀបចំព្រឹត្តិការណ៍ស្វាយរៀងសង្រ្កាន្តបានរៀបចំដំណើរការរលូនបានល្អ និងទទួលបានការគាំទ្រពីភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ៕