លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ក្រុមការងារនាំយកនូវស៊ីម៉ង់ត៍ចំនួន ១២០បាវ ទៅប្រគេនដល់ព្រះសង្ឃ នៅវត្តធ្លក

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង បានចាត់ឲ្យ លោកជំទាវ ដួង វណ្ណា ដឹកនាំក្រុមការងារនាំយកនូវស៊ីម៉ង់ត៍ចំនួន ១២០បាវ ទៅប្រគេនដល់ព្រះសង្ឃ នៅវត្តធ្លក ស្ថិតនៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នារសៀល ថ្ងៃអាទិត្យ ២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។