លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសេចក្តីសម្រេចក្រុមការងារ ថ្នាក់ជាតិថ្មី និងបន្ត ការងារសម្រាប់ក្រុមការងារនីតិកាលទី៦ នៃរដ្ឋសភា ចុះជួយខេត្តស្វាយរៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង​ជា​ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីការប្រកាស សេចក្តីសម្រេច ក្រុមការងារថ្នាក់ជាតិថ្មី និងបន្តការងារសម្រាប់ក្រុមការងារនីតិកាលទី៦ នៃរដ្ឋសភា ចំនួន១៤៦រូប ដោយមានវត្តមានចូលរួមចំនួនជាង១.០០០នាក់ នៅ​ព្រឹក​ថ្ងៃច័ន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។

លោកជំទាវក៏បានថ្លែងនូវការកោតសរសើរដោយស្មោះចំពោះ អស់លោក លោកស្រី ដែលបានចុះផ្ទាល់តាមមូលដ្ឋាន និងបាន​យក​អស់​ពី​ស្មារតី កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ច និងជួយគាំទ្រយ៉ាងសកម្មគ្រប់សកម្មភាពរួមចំណែកតាមដាន ការអនុវត្តកម្មវិធី​នយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និង រួមចំណែកជួយខេត្តស្វាយរៀង ទទួល​បាន​ជោគជ័យ​រាល់ភារកិច្ចជាបន្តបន្ទាប់ ពិសេសការធានាស្ថិរភាពនយោបាយ សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ ដែល​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់ការអភិវឌ្ឍលើគ្រប់វិស័យ។

លោកជំទាវក៏បានបន្តទៀតថា ក្រុមការងារត្រូវទាក់ទងដោយផ្ទាល់ជាមួយប្រជាជននៅមូលដ្ឋាន ដោយក្តាប់ឲ្យបានច្បាស់លាស់រាល់ សំណូមពរ ឬសគល់នៃបញ្ហា ការប្រឈម និងការលំបាករបស់ប្រជាជនទូទៅ និងរិះរកគ្រប់មធ្យោបាយជួយសម្រួល និងដោះស្រាយឲ្យ​បាន​ទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងការជឿរជាក់លើរាជរដ្ឋាភិបាល។ ក្តាប់ឲ្យ​បាន​ច្បាស់​លាស់​រាល់សំណូមពរ ឬសគល់នៃបញ្ហា ការប្រឈម និងការលំបាករបស់ប្រជាជនទូទៅ និងរិះរកគ្រប់មធ្យោបាយជួយសម្រួល និងដោះស្រាយ ឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងការជឿរជាក់លើរាជរដ្ឋាភិបាល។

លោកជំទាវក៏បានផ្តាំផ្ញើដល់សមាសភាពថ្មីទាំង១៤៦រូបនេះ ត្រូវយកចិត្តទុក្ខដាក់ក្នុងការចុះមូលដ្ឋានឲ្យបានទៀងទាត់ និងត្រូវ​ខិតខំ​ប្រឹង​ប្រែង រួមសហការគ្នា ពិសេសក្នុងការតាមដាននូវប្រសាសន៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រាប់យកមកផ្សព្វផ្សាយបន្ត ដើម្បីប្រសិទ្ធិភាពការងារ។