លោក ខុន សុខុម ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ បានចូលរួមពិធីសម្ភោធបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ចាក់បេតុងភ្ជាប់ស្ពានឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ២២/០៤/២០១៩ 909 បន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ, ថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ លោក ខុន សុខុម ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ឋសភានិងអធិការកិច្ចខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ បានចូលរួមពិធីសម្ភោធបើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ចាក់បេតុងភ្ជាប់ស្ពានឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ និងបើកដំណើរការផ្លូវរថភ្លើង ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។