លោក ប៊ុត ម៉ក់ ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តបាត់ដំបង ចូលរួមក្នុងពិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២២៧ គ្រួសារ ២៥/០៤/២០១៩26/04/2019 731 ការងារសង្គម, បាត់ដំបង ខេត្តបាត់ដំបង, ថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ លោក ប៊ុត ម៉ក់ ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបាត់ដំបង បានចូលរួមក្នុងពិធីចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ២២៧ គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅបរិវេណសាលាឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។