លោកជំទាវ ម៉ែន សំអន បានចាត់​តំណាង​ចូលរួមគោរពវិញ្ញាណក្ខន្ធ លោក Beat Richner

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ បានចាត់តំណាងដែលដឹកនាំដោយ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការ និងគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ និង​សម្តែង​នូវការ​សោក​ស្តាយ រំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ស្ថាបនិក មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​កម្ពុជា លោក Beat Richner នៅ​មន្ទីរ​ពេទ្យគន្ធបុប្ផា។

ឯកឧត្តម ឆេង សារឿន ក៏បានចូលរួមរំលែកមរណៈទុក្ខដ៏​សែនមហា​ក្រៀមក្រំ​បំផុត ជាមួយ​ក្រុម​គ្រួសារ ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យគន្ធបុប្ជា ដែលបាន​បាត់បង់​លោក​វេជ្ជបណ្ឌិត Beat Richner ជាទីគោរពស្រលាញ់ជារៀងរហូត។ សូមដួងវិញ្ញាណក្ខន្ធលោកវេជ្ជបណ្ឌិត Beat Richner មេត្តាអញ្ជើញទៅ​កាន់សុគតិភពកុំបី​អាក់​ខាន​ឡើយ។