លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអនុញ្ញាតិទទួលជួបជាមួយ ឯកឧត្តម ឈីវ ហ្វាចេន លេខាបក្សកុំម្មុយនីស ខេត្តឡាវនីញនៃសាធារណៈរដ្ឋប្រជាមានិតចិន ២៧/០៤/២០១៩ 785 សាធារណរដ្ឋប្រជាមានិតចិន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតិទទួលជួបជាមួយជាមួយគណៈប្រតិភូខេត្តឡៅនិញ ដែលដឹកនាំដោយ ឯកឧត្តម ឈីវ ហ្វាចេន លេខាបក្សកុំម្មុយនីស ខេត្តឡាវនីញនៃសាធារណៈរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ មេសា ឆ្នាំ២០១៩ នៅសណ្ឋាគារ Sofitel រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម លោកជំទាវក៏បានស្វាគមន៍ចំពោះគណៈប្រតិភូខេត្តឡាវនីញ ដែលបានមកបំពេញ ទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ ស្របពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាននឹងកំពុងចូលរួមកិច្ចប្រជុំ ផ្លូវ១ ខ្សែក្រវ៉ាត់១ ដែលមានសមាជិកចូលរួមជាង ១០០ ប្រទេស នៅទីក្រុងប៉េកាំង ប្រទេសចិន។ លោកជំទាវបានបន្តទៀតថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាតែងគាំទ្រដល់ការវិនិយោគរបស់បងប្អូនចិន ហើយគោលនយោបាយ ខ្សែក្រវ៉ាត់១ ផ្លូវ១ របស់ចិន ពិតជាបានផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា ក៏ដូចជាពិភពលោកទាំងមូលផងដែរ។ ជាការឆ្លើយតប ឯកឧត្តម ឈីន ហ្វាចេន ក៏បានថ្លែងអំណរគុណចំពោះលោកជំទាវដែលបានគាំទ្រចំពោះខេត្តឡាវនីញ។ ឯកឧត្តមបានបន្តទៀតថា ខេត្តឡាវនីញ និងខេត្តព្រះសីហនុ គឺជាខេត្តដែលបានចងសម្ព័ន្ធមេត្រីភាពនឹងគ្នា ហើយបច្ចុប្បន្នបាននឹងកំពុងបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេសនៅទីនោះ។ ដែលរាល់ការវិនិយោគរបស់ខេត្តឡាវនីញ គឺបានបង្កើត ឱកាសការងារយ៉ាងច្រើនជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ។ លោកជំទាវក៏បានសំណូមពរឲ្យ ឯកឧត្តម ឈីន ហ្វាចេន បន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀត លើវិស័យអប់រំ និងវិស័យសុខាភិបាល ជាពិសេស សូមជួយដល់ខេត្តស្វាយរៀង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា ។ ជាទីបញ្ចប់ លោកជំទាវក៏សូមថ្លែងអំណរគុណដល់ ឯកឧត្តម ស៊ី ជីនពីង ក៏ដូចជាឯកឧត្តមគណៈប្រតិភូនាពេលនេះ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ តាមរយៈការបញ្ជូនអ្នកវិនិយោគិនល្អៗរបស់ប្រទេសចិនមកកាន់ព្រះរាជាណាចក្រកម្ពុជា៕