ក្រុមការងារនាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា-ព្រឹទ្ធសភា នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សហការជាមួយអាជ្ញាធរខេត្តកំពតបានរៀបចំវេទិកាសាធារណៈ ២៧/០៤/២០១៩27/04/2019 963 កំពត, ឯកឧត្តម ទូច រិទ្ធី ខេត្តកំពត, ថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ ក្រុមការងារនាយកដ្ឋានទំនាក់ទំនងរាជរដ្ឋាភិបាល និងរដ្ឋសភា-ព្រឹទ្ធសភា នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សហការជាមួយអាជ្ញាធរខេត្តកំពត បានរៀបចំវេទិកាសាធារណៈ ស្តីពីការផ្តល់សេវាសាធារណៈ ដើម្បីទទួលសំណូមពរពីប្រជាពលរដ្ឋនៅឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ទូច រិទ្ធី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្តកំពត ប្រធានក្រុមប្រឹក្សាស្រុក អនុប្រធានមន្ទីរ ទ រ ព អ ខេត្តកំពត អភិបាលរងស្រុក អធិការស្រុក សមាជិកក្រុមប្រឹក្សាឃុំ ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រធានការិយាល័យអង្គភាពស្រុក មេប៉ុស្តិ៍រដ្ឋបាលឃុំ ព្រមទាំងមេឃុំ ប្រធាន អនុប្រធានភូមិ និងប្រជាពលរដ្ឋសរុបចំនួន ២៥៥នាក់/ ស្ត្រី៧៣នាក់។