មន្ទីរ​ ទ.រ.ព.អ ខេត្តកណ្តាល​ សហការណ៏ជាមួយអាជ្ញាធរស្រុកកណ្តាលស្ទឹង​ បានរៀបចំកម្មវិធី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន​ នៅវិទ្យាល័យ​ ហ៊ុនសែន​ កំពង់កន្ទួត​ ស្ថិតនៅស្រុកកណ្តាលស្ទឹង

ខេត្តកណ្តាល, ថ្ងៃអង្គារ ១១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦២ ត្រូវនឹងថ្ងៃទី៣០​ ខែមេសា ឆ្នាំ២០១៩​ មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ចខេត្តកណ្តាល​ សហការណ៏ជាមួយអាជ្ញាធរស្រុកកណ្តាលស្ទឹង​ បានរៀបចំកម្មវិធី​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន​ នៅវិទ្យាល័យ​ ហ៊ុនសែន​ កំពង់កន្ទួត​ ស្ថិតនៅឃុំបារគូ​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល ក្រោម​អធិបតីភាព​ លោក​ គា​ ប៊ុនថន​ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ចខេត្តកណ្តាល​ និងលោក​ ស៊ិន​ សម្បត្តិ​ អភិបាលរងស្រុកកណ្តាលស្ទឹង​ ដោយមាន​ សមាជិក​ សមាជិកា​ ភ្ញៀវកិត្តិយស​ អាជ្ញាធរ​ កងកម្លាំងប្រដាប់អាវុធ​ លោកគ្រូ​ អ្នកគ្រូ​ យុវជន​កាកបាទក្រហម​ ក្រុមកាយរិទ្ធិ យុវជន​ ស.ស.យ.ក​ សិស្សានុសិស្ស​ នៃវិទ្យាល័យ​ហ៊ុនសែន​ កំពង់កន្ទួត​ បងប្អូនប្រជាពលរដ្ឋ​ សរុបចំនួនប្រមាណ ៤២១នាក់ ស្រ្តី​១៨៩នាក់​។