មន្ទីរ ទ.រ.ព.អ ខេត្តកំពង់ធំ សហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ធ្វើការផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក ០៣/០៥/២០១៩07/05/2019 581 កំពង់ធំ, ផ្សព្វផ្សាយច្បាប់ ខេត្តកំពង់ធំ, ថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត បានសហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ធ្វើការផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យជា ស៊ីម ប្រឡាយ ស្ថិតក្នុងឃុំប្រឡាយ ស្រុកស្ទោង ដែលមានការចូលរួមពី លោកអភិបាលរង នៃគណៈអភិបាលស្រុកស្ទោង លោកនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុប ៩០៦នាក់ ស្រី៥០៧នាក់។