ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរ ទ.រ.ព.អ ខេត្ត​បន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងដែលឈរជើងនៅស្រុកម៉ាឡៃ

ខេត្តបន្ទាយមានជ័យ, ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ សកម្មភាពមនុស្សធម៌ក្នុងការងារសង្គម ជួយសង្គ្រោះ ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ។ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​ខេត្ត​បន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងដែលឈរជើងនៅស្រុកម៉ាឡៃ ចាំជួយជួសជុលផ្ទះប្រជាពលរដ្ឋ និងបងប្អូនប្រជាពលរដ្ឋ​ដែល​រងគ្រោះដោយខ្យល់កន្រ្ទាក់ ស្ថិតនៅភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។